ព័ត៌មានជាតិ

ចុម! បុគ្គលិកកាស៊ីណូ​វិទ័ររៀលប៉ារ៉ាដាយ ស្រវឹងបើករថយន្តបុកម៉ូតូដែលជិះដោយចិនដូចគ្នា ស្លាប់២នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បើកដោយជនជាតិចិន ជាបុគ្គលិកកាស៊ីណូ​វិទ័ររៀលប៉ារ៉ាដាយ រួមដំណើរជាមួយភក្តិ ក្នុងស្ថានភាពស្រវឹង បានបុកចំពីក្រោយម៉ូតធូដេ ដែលកំពុងជិះដោយជនជាតិចិនដូចគ្នា ឌុបគ្នា២នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីនេះកើតឡើងនៅម៉ោង៤ ទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មុខ​ផ្ទះ​សំណាក់​ឆ្នេរសមុទ្រ​ ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងរថយន្ត​ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ​ភ្នំពេញ ​2AN-5644 បើកបរ​បុគ្គលិក​កាស៊ីណូ​វិទ័ររៀលប៉ារ៉ាដាយ​ រួមដំណើរជាមួយភក្តិធ្វើការជាមួយគ្នា ក្នុងស្ថានភាពស្រវឹង បាន​បុក​ពីខាងក្រោយ​ម៉ូតូម៉ាក​ធូដេ ពណ៌ផ្កាឈូក​ គ្មានស្លាកលេខ​ ជិះឌុបគ្នាដោយជនជាតិចិន២នាក់ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕

មតិយោបល់