ព័ត៌មានកីឡា

At. Madrid បង្ហាញជំហរចង់ឈ្នះ Europa League ជាលើកទី៣

បន្ទាប់ពីការជ្រុះចេញពី ក្របខ័ណ្ឌកំពូលអឺរ៉ុប Champion League ក្រុម Atletico Madrid កំពុងតែចង់ឈ្នះពាន Europa League យ៉ាងខ្លាំង ក្នុងនាម​ជាក្រុមជើងខ្លាំងមកពីអេស្ប៉ាញ ដែលពាននេះ Atletico Madrid ធ្លាប់ឈ្នះបាន ២ដងកាលពីឆ្នាំ ២០១០ និង ២០១២។

ជាក់ស្តែងណាស់ ក្រុម Atletico Madrid បានបំបាក់ក្រុម Lokomotiv Moscow របស់រុស្ស៊ី យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣-០ ដើម្បីបន្តមហិច្ចតាឈ្នះពានរបស់ពួកគេ។ ៣គ្រាប់របស់ក្រុមជើងខ្លាំងអេស្ប៉ាញ​មួយនេះ រកបានដោយកីឡាករ៣រូបផ្សេងគ្នា គឺកីឡាករ Saul Niguez នៅនាទីទី ២២, កីឡាករ Diego Costa នៅនាទីទៅ ៤៧ និងកីឡាករ Koke នៅនាទីទី ៩០ ដោយមិនឲ្យក្រុមភ្ញៀវ រស្ស៊ី តដៃបានវិញឡើយ។ បើទោះបីជាត្រូវទៅលេងនៅ​ទឹកដីរបស់ក្រុម Lokomotiv Moscow វិញក៍ដោយ សម្រាប់ក្រុម Atletico Madrid មិនព្រួយបារម្ភឡើយ ព្រោះថាគ្រាប់បាល់ក្នុងដី ដល់ទៅ៣គ្រាប់ រួមជាមួយនឹងធនធានកីឡាករល្អៗរបស់ក្លិបអេស្ប៉ាញមួយនេះ នឹងមិនធ្វើឲ្យមានការភ្លាត់ដូចនៅ Champion League ឡើយ។

ម្យ៉ាងវិញទៀត តាមរយ:សមត្ថភាពរបស់ក្រុមទាំងអស់ នៅ Europa League ក្រៅពី Arsenal ដូចជាគ្មានក្រុមណាដែលអាចយកឈ្នះក្រុម Atletico Madrid បានឡើយ។

https://www.youtube.com/watch?v=NxQJU7D5rzE

មតិយោបល់