ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីការព្យាករណ៍អាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះថា នៅថ្ងៃទី១៣ ឬ១៤ ខែសីហា នឹងមានប្រពន្ធ័សម្ពាធទាប (ITCZ) កើតឡើងនៅលើអាងទន្លេមេងគង្គលើ ដែលអាចនឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធា្លក់ពីបង្គួរទៅច្រើន ក្នុងនោះបើតាមការពិនិត្យជារួម ចាប់ពីពាក់កណ្តាលខែសីហានេះតទៅ របាយទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយល្អប្រសើរឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបន្ទាប់ពីកូនរដូវប្រាំងបានកន្លងផុតទៅ៕
ព័ត៌មានជាតិ
មតិយោបល់