ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនបុរសបរទេសម្នាក់ រឿងលួចគាស់ទូសម្ភារៈ ក្នុងក្លឹបហាត់ប្រាណ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិញូវហ្សឺឡេនម្នាក់ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោរកម្ម។

សមត្ថកិច្ចបានបញ្ជាក់ថា លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី ជាតំណាងអយ្យការ បានបើកស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ គ្រីស ណៃ (CHRIS KNIGHT) កើតឆ្នាំ១៩៦១ ជនជាតិ ញូវហ្សឺលេន មុខរបរ មន្ត្រីយោធាចូលនិវត្តន៍ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឧណ្ណាឡោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្រោយពីរូបគេ បានធ្វើសកម្មភាព គាស់ទូរដាក់សម្ភារៈ លួចកាបូបលុយ និងសម្ភារផ្សេងៗ នៅក្នុងក្លឹបហាត់ប្រាណយីហោ ហ្គូដថាម ស្ថិតនៅផ្លូវលេខ២៧៣ ផ្ទះលេខ១៨H ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ៕
https://youtu.be/q_coyQKbArA

មតិយោបល់