បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក និងក្មេងស្រីអាយុ១០ឆ្នាំម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ ក្រោយពីពួកគេបានបបួលគ្នាទៅលេងទឹកនៅអាងទំនប់លាវ។
ករណីនេះកើតឡើងនៅម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៨ ខែមីនាឆ្នាំ២០១៨ នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្មេងដែលស្លាប់មានឈ្មោះ រ៉ាត់ ម៉ានិត ភេទប្រុស អាយុ៨ឆ្នាំ ។ចំណែក្មេងស្រីម្នាក់ទៀតដែលជួយសង្គ្រោះទាន់ មានឈ្មោះ ណោត សារ៉េន អាយុ១០ឆ្នាំ ។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់