ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលស្រែក្បែរដៃព្រែកផ្អាវ ស្ថិតនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ដោក ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅដូចខាងលើបានចងក សម្លាប់ខ្លួន ដោយមូលហេតុ ស្រវឹងស្រានឹងខឹងប្រពន្ធលក់ខ្សែក។ បច្ចុប្បន្ន ក្រោយពេលជំនាញចុះមកធ្វើកោសល្យវិច័យលើសាកសពរួចមក បានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់