Apple បានផ្លាស់ប្តូរវិធីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅទូរសព្ទចេញបន្ទាន់នៅលើ iPhone X និង iPhone 8/8 Plus។ ដោយសារតែការផ្លាស់ប្តូរនេះ ពាក់ព័ន្ធទៅនឹងការចុច និងសង្កត់ប៊ូតុងចុចរបស់វា ការចុចបិទ/បើកដោយបង្ខំ (Force Restart) ក៏ខុសពី iPhone ម៉ូឌែលមុនៗផងដែរ។
ការចុច Restart ដោយបង្ខំនេះដែរ គឺមានប្រយោជន៍នៅពេលដែលម៉ាស៊ីនទូរសព្ទរបស់លោកអ្នកជាប់គាំង លែងដំណើរការ ឬដំណើរការយឺតខុសប្រក្រតី ដោយសារវានឹងផ្តាច់ចោលនូវអ្វីៗដែលផ្ទុកក្នុង RAM របស់ទូរសព្ទ។
ដើម្បីធ្វើដូច្នេះ ប្រិយមិត្តអាចអនុវត្តតាមរបៀបដូចខាងក្រោម៖
១- ដំបូង ចុចលើប៊ូតុងដំឡើងសំឡេងដែលនៅចំហៀងទូរសព្ទ ហើយប្រលែងវាវិញ
២- រួចចុចលើប៊ូតុងបន្ថយសំឡេង ហើយប្រលែងវាវិញ
៣- បន្ទាប់មក ចុចជាប់លើប៊ូតុងនៅចំហៀង (ប៊ូតុងបិទ/បើកអេក្រង់) រហូតដល់អេក្រង់ទូរសព្ទរលត់ រួចឆេះឡើងវិញជាមួយឡូហ្គូរូបផ្លែប៉ោម។ ពេលនោះ លោកអ្នកអាចប្រលែងដៃចេញពីប៊ូតុងចំហៀងនោះវិញបានហើយ៕
មតិយោបល់