ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែន និងអាវុធហត្ថរាធានី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៨។
ជនសង្ស័យមានឈ្មោះ ហូ ម៉េងហរ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិកូហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ម្តុំប៉ុស្តិ៍រការធំ ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ )កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឈ្មោះហាង WRING CAFE៕
មតិយោបល់