ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោរ៣នាក់ និងអ្នកចាំទិញរបស់ចោរម្នាក់ ទៅតុលាការចាត់ការតាមច្បាប់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមចោរកាច់កម៉ូតូ ៣នាក់ និងស្ត្រីជាថៅកែចាំទិញរបស់ចោរប្រចាំខណ្ឌ៧មករា ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់រួមមាន៖
-ទី១ឈ្មោះ ស្រ៊ិន គឹមស្រី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចោរ មានទីលំនៅមិនពិតប្រាកដ
-ទី២ឈ្មោះ ទ្រី វិរៈ ហៅ ស្ទីក ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ចោរ មានទីលំនៅមិនពិតប្រាកដ
-ទី៣ឈ្មោះ ឌួង តាក់ ហៅម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចោរ មានទីលំនៅមិនពិតប្រាកដ
-និងទី៣ឈ្មោះ គង់ លក្ខិណា ហៅ ប៉ុច ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ថៅកែទទួលទិញរបស់ចោរលួច មានទីលំនៅផ្ទះលេខ២៦៩E3 ផ្លូវ៩៣ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៤នាក់ខាងលើនេះ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ក្រាញ់ បូរី និងឈ្មោះ ភិន ចាន់រឿន ដែលជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនសង្ស័យលួចកាច់កកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៣៦ ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ ចំនួន ៤គ្រឿង រួមមានម៉ាក ហុងដាសេ១២៥ ចំនួន២គ្រឿ ម៉ាកហុងដាឃ្លីក ចំនួន ១គ្រឿង និងម៉ាកហុងដា ស្កុបពី ចំនួន១គ្រឿង។

សមត្ថកិច្ចសូមអំពាវនាវឱ្យបងប្អូនដែលបានបាត់ម៉ូតូដែលមានភិនភាគដូចក្នុងរូបភាពនេះអាច យកឯកសារទៅទាក់ទង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីស្នើសុំម៉ូតូវិញបាន៕
https://youtu.be/JOug8siy70I

មតិយោបល់