ព័ត៌មានជាតិ

Paul Pogba បន្ត​កុងត្រា ២ ឆ្នាំ​បន្ថែមទៀត ដោយ​បូករួម​ប្រាក់​លើកទឹកចិត្ត ជាមួយនឹង​ក្លិប Juventus

កីឡាករ Paul Pogba លេច​ឭ​ព័ត៌មាន​ថា បាន​ត្រៀម​ខ្លួន ជាស្រេច ជាមួយនឹង​ម្ចាស់​ជើងឯក ពានរង្វាន់ Serie A ដោយ​ក្លិប Juventus ស្នើរ​សុំ​កីឡាករ​នេះ ឲ្យ​បន្ត​កុងត្រា​រយៈពេល ២ ឆ្នាំ​បន្ថែមទៀត​។​

​ខ្សែបម្រើ​ដ៏​ឆ្នើម ដែល​ជា​ជម្រើស​ជាតិ​របស់​បារាំង ដោយ​ជួយ​ឲ្យ​ជាតិ​ខ្លួន ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ សម្រាប់ 2014 World Cup ។​
Paul Pogba មាន​ក្លិប​ជាច្រើន​បាន​ត្រៀម​កញ្ចប់​ថវិកា ដ៏​ច្រើនសន្ធឹក ដើម្បី​ទិញ កីឡាករ​រូបនេះ ក្នុងនោះ​មាន Real Madrid, Paris Saint-Germain Manchesters City និង​បិសាច​ក្រហម ក្នុង​តម្លៃ​ខ្លួន ៦០ លាន​ផោន ។​

​ទោះជា​យ៉ាងណា​ក៏ដោយ របាយការណ៍​ចុងក្រោយ បានបញ្ជាក់​ថា ក្លិប Juventrus បាន​បញ្ចុះបញ្ចូល កីឡាករ វ័យ ២១ ឆ្នាំ​រូប​នេះ ឲ្យ​លេង​ដល់​ឆ្នាំ ២០១៨ ដោយ​បង្កើន​ប្រាក់ខែ ២,៥ លាន​ផោន ក្នុង​មួយ​រដូវ​កាល និង​បូករួម​ប្រាក់​បន្ថែម​លើកទឹកចិត្ត ១ លាន​ផោន​ថែមទៀត​ផង ៕​
pog-453396

មតិយោបល់