ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចុះផ្សាយកាលពីថ្ងៃចន្ទកន្លងទៅនេះ ឲ្យដឹងថា វាដឹកប្រេងថៃដែលធ្វើដំណើរទៅ ប្រទេសឥណ្ឌូនេស៊ី ដែលបាត់ខ្លួននេះត្រូវបានដោះលែង ដោយពួកចោរសមុទ្រដែលបានលួចយកទំ និញប្រេងរបស់នាវានេះ។
ប្រភពខាងលើបានបន្តថា មជ្ឈមណ្ឌលរាយការណ៍ចោរកម្មតាមសមុទ្រ មានមូលដ្ឋាននៅទីក្រុងគួឡាលំពួររបស់ IMB បាននិ យាយថា នាវា MTOrapin 4 ដែលមាននាវី១៤នាក់ ជិះនៅលើនោះបានធ្វើដំណើរមកដល់កំពង់ផែ ស្រ៊ី រ៉ាចា ក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ ។ ពួកចោរសមុទ្របានចាប់ពង្រត់ និងលួចយកទំនិញប្រេងនៅ លើនាវាដឹកប្រេងនោះ ព្រមទាំងបានបំផ្លាញចោលគ្រឿងសម្ភារៈទាក់ទង ។ ពួកនាវិក និងនាវាមាន សុវត្ថិភាពទេ ។
មជ្ឈមណ្ឌលការពារភាពចោរកម្មប្លន់តាមមាត់សមុទ្រ បាននិយាយពីថ្ងៃសៅរថា នាវាដែលធ្វើដំណើរទៅកាន់ Pontianak ប្រទេសឥណ្ឌូនេស៊ីបាត់ការទាក់ទង បន្ទាប់ពីចាកចេញពីសឹង្ហបូរី កាលពីថ្ងៃ អង្គារ៕
មតិយោបល់