កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តស៊េរីទំនើបម៉ាកអូឌី មួយគ្រឿង ស្លាកលេខភ្នំពេញ 2AD-5369 បើកបរដោយជនជាតិខ្មែរ រួមដំណើរជាមួយជនជាតិចិន សរុបចំនួន៤នាក់ បើកបរក្នុងល្បឿនលឿនពេក បូករួមទាំងផ្លូវកោងផងនោះ ក៏បណ្តាលឲ្យជ្រុលចង្កូតទៅបុកនឹងបង្គោលមួយដើម ដាច់កង់រថយន្តផ្នែកខាងក្រោយទាំងសងខាង សំណាងណាស់រថយន្តមិនក្រឡាប់ និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ករណីនេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៨ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្រោយកើតហេតុហើយនោះ ខាងភាគីរថយន្តខាងលើ បានហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលើ ទៅធ្វើការជួសជុលដោយខ្លួនឯង ព្រោះករណីនេះបង្កឡើងដោយខ្លួនឯង៕
មតិយោបល់