ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនិងម្នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពួកគេធ្វើសកម្មភាពភាពកាច់សោ.កម៉ូតូរបស់ជាងសំណង់មួយគ្រឿងបានសម្រេចបម្រុងយកជិះចេញទៅ តែត្រូវបានជាងសំណង់ដែលធ្វើការនៅទីនោះមកទាន់។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ សំណុយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិគោកឡាំង ឃុំគោកក្តួច ស្រុកអង្គបូរី ខេត្តបន្ទាយមានជ័យ។
ចំណែកម៉ូតូដែលជនសង្ស័យដែលធ្វើសកម្មភាពកាច់សោ.កនោះ ម៉ាក Zoomer-X ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ កំពង់ស្ពឺ1K- 8892 ជាកម្មសិទ្ធរបស់ឈ្មោះ សេក រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានយកម៉ូតូមកទុកក្នុងបន្ទប់ក្នុងការដ្ឋានសំណង់ចាក់សោ.កត្រឹមត្រូវ តែមិនបានបិតទ្វារបន្ទប់ទេ ព្រោះផ្ទះទាន់ធ្វើរួចរាល់ដោយមិនទាន់ដាក់គន្លឹះទ្វារ ហើយរូបគាត់ក៏ឡើងទៅធ្វើការសំណង់នៅឯជាន់លើបាត់។ លុះមកដល់វេលាកើតហេតុស្រាប់តែមានអ្នកធ្វើការសំណង់ជាមួយគ្នាប្រាប់ថាមានចោរលួចម៉ូតូខ្លួន ទើបចុះមកមើលឃើញប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ចំណែកម៉ូតូឃើញមានស្នាមបុកទម្លុះសោ.កបែកគ្រាប់អស់ទៅហើយ។
បើតាមសម្តីបុរសម្នាក់ជាជាងសំណង់ដូចគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចុះពីធ្វើការខាងលើដោយមករកទឹកផឹកពេលចុះមកដល់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូអ្នកធ្វើការជាមួយពេលនោះទើបស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋានដែលនៅក្បែរដេញចាប់បានម្នាក់និងម្នាក់ទៀតគេចខ្លួនបាត់ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់