ព័ត៌មានកីឡា

Chelsea មិនឲ្យ​ Real Madrid យក Lewandowski ស្រួលឡើយ

ក្រុមតោខៀវ Chelsea នៅរដូវក្តៅខងមុខនេះ ថ្វីបើជួបគូប្រជែងដ៍ធំ Real Madrid ក៍ដោយ តែក្លិបអង់គ្លេសមួយនេះ មិនបោះបង់ឱកាសរបស់ពួកគេ ក្នុងការ​ប្រជែងជាមួយក្រុមយក្សអេស្ប៉ាញមួយនេះឡើយ។

ជាក់ស្តែងណាស់ តាមរយ:ការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា​ ក្រុមតោខៀវ Chelsea នឹងធ្វើការប្រជែងដល់ទីបញ្ចប់ជាមួយក្រុម Real Madrid ដើម្បីប្រជែងយកខ្សែប្រយុទ្ធប៉ូឡញ Robert Lewandowski ពីក្រុម Bayern Munich ។ ជាការពិតណាស់ ថ្វីបើ Chelsea ដឹងខ្លួនច្បាស់ថា ការប្រជែងជាមួយ Real Madrid ប្រៀបដូចជាយកពងមាន់ ទៅជល់នឹងថ្មក៍ដោយ តែ Chelsea នៅតែមិនចុះញ៉ម ក្នុងការនាំយក Lewandowski មកកាន់ Stamford Bridge ឡើយ។

យ៉ាងណាវិញ Real Madrid ហាក់ដូចជាចាប់អារម្មណ៍ខ្លាំង ក្នុងការចង់បាន ខ្សែប្រយុទ្ធប៉ូឡូញរូបនេះយ៉ាងខ្លាំង ដើម្បីយកទៅជំនួស Benzema ដែលលេងធ្លាក់ជើងយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ក្នុងន័យរុះរើតំបន់ប្រយុទ្ធឡើងវិញ។ ក៍ប៉ុន្តែ ក្រុមតោខៀវ Chelsea នឹងធ្វើជាឧបសគ្គ សម្រាប់ Real Madrid ដោយមិនឲ្យ​ Lewandowski ងាយស្រួលរបូតចេញពីដៃឡើយ ដោយព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរារាំងដំណើររបស់ Real Madrid ។

មតិយោបល់