ព័ត៌មានជាតិ

សូមចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩! មេត្តាកាត់បន្ថយការជួបជុំសប្បាយ ផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ហោះសារសំណូមពរ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។
ដូច្នេះគាត់ត្រូវការភាពស្ងៀមស្ងាត់ ដើម្បីសម្រាក មេត្តាជួយកាត់បន្ថយការជួបជុំសប្បាយរីករាយ ដូចជាផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្ករសំទ្បេងរំខានដល់អ្នកជិតខាងដែលមិនអាចសម្រាកបាន ជាពិសេស សូមចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។

ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដានជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕

មតិយោបល់