ព័ត៌មានជាតិ

គោយន្តដាច់កង់ រេចង្កូតចូលរថយន្តសាំយ៉ុង ស្លាប់និងរបួស៤នាក់!

ព្រះវិហារ: នៅវេលាម៉ោង១២និង៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍គោយន្តកន្រ្តៃដាច់កង់រេចង្កូតចូលរថយន្ត បណ្តាលឲ្យស្លាប់និងរបួស៤នាក់ នៅត្រង់ចំណុចគីឡូលេខ៦២ លើផ្លូវលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អ្នកបើកគោយន្តឈ្មោះ ម៉ុន ខ្លី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិរំចេកឃុំរមណីយ ស្រុករវៀង (រងរបួស) និងអ្នករួមដំណើរ៣នាក់ ទី១ឈ្មោះ ស្រ៊ន ភេទស្រី (ស្លាប់) ,ទី២ឈ្មោះ រី ឡាយ ភេទប្រុស(របួសស្រាល) ,ទី៣ឈ្មោះ ឡាយស្រី ប៉ិច ភេទស្រី អាយុ៥ឆ្នាំ អ្នកទាំង៣ រស់នៅភូមិឃុំខាងលើ។
អ្នកបើករថយន្តឈ្មោះ ជុន រស្មី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2-5138៕

មតិយោបល់