ព័ត៌មានកីឡា

Neymar ចង់ផ្លាស់ទៅកាន់ក្លិបចាស់វិញ

ការចាកចេញពីទ្រនុំ ដែលធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះ ល្បីល្បាញ ពិតជាមិនដូច​បំណងឡើយ ដោយ Neymar កំពុងតែចង់ផ្លាស់ទៅកាន់ Barcelona វិញ នៅឆ្នាំ ២០១៩ ពោលគឺឆ្នាំក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថាខ្សែប្រយុទ្ធប្រេស៊ីល កំពុងមានប្រជាប្រិយភាព Neymar ចង់ត្រឡប់មកកាន់ Barcelona វិញ នៅឆ្នាំក្រោយខាងមុខនេះ។ជាក់ស្តែងណាស់ ការផ្លាស់មកកាន់ក្រុម Paris Saint Germain ក្នុងតម្លៃ ២២២លានអឺរ៉ូ ថ្វីដ្បិតតែ​ធ្វើឲ្យប្រជាប្រិយភាពរបស់ Neymar កើនឡើង គួរឲ្យកត់សម្គាល់ក៍ដោយ ក៍ប៉ុន្តែ តាមរយៈស្ថានភាព នាពេលបច្ចុប្បន្ននេះ មិនអាចឲ្យ Neymar ទទួលបានជោគជ័យ ដូចអ្វីដែលរូបគេធ្លាប់រំពឹងទុក នាពេលកន្លងមកឡើយ។

Neymar កំពុងរងរបួសរយៈពេល ៣ខែ ម្យ៉ាងក្រុម Paris Saint Germain បានជ្រុះចេញពី Champion League ទៀត ជាហេតុធ្វើឲ្យបំណងចង់ឈ្នះ Balon D’Or របស់កីឡាករប្រេស៊ីលរូបនេះ បាត់រូបរាងហើយ។ យ៉ាងណាវិញ សម្រាប់ការចង់ត្រឡប់ទៅកាន់ Barcelona វិញនោះ ក៍ប្រហែលជាមិនអាចទៅរួច​ឡើយ ព្រោះថា Barcelona ក្រោយការចាកចេញរបស់ Neymar កាន់តែខ្លាំងជាងមុន ស្របពេលដែល Coutinho ត្រូវក្លាយជាសមាជិកពេញ​លេញរបស់ក្លិបយក្សអេស្ប៉ាញមួយនេះទៀត នោះក្លិបមិនត្រូវការ Neymar ទៀតឡើយ។

ម្យ៉ាងវិញទៀតនោះ Barcelona ប្រហែលជាមិននាំយក Neymar មកឡើយ ដោយសម្លឹងឃើញការនាំយ Antoine Griezmann ជំនួសវិញ ក៍ថាបាន។

មតិយោបល់