ព័ត៌មានជាតិ

បុរសម្នាក់ សង្សារសុំបែក ស្រាប់តែប្រទះឃើញដេកស្លាប់ ក្នុងហាងកាត់សក់សិរីមង្គលមានជ័យ!

​ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅបន្ទប់ឡៅតឿ ក្នុងហាងកាត់សក់សិរីមង្គលមានជ័យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនាឆ្នាំ២០១៨ នៅជាប់ផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លេង ខេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កាត់សក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិគរគី ឃុំសាលាវិស័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើតាមការរៀបរាប់ពីមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិស្នេហា ដោយសារសង្សារបែកចិត្ត ហើយជនរងគ្រោះតែងតែបើកទ្វារតូបកាត់សក់ដូចសព្វដង ស្រាប់តែព្រឹកមិញ គេមិនបានឃើញមិត្តភក្តិរបស់គេ បើកតូបកាត់សក់ទេ ដោយមានការសង្ស័យក៏ឲ្យអ្នកជិតខាងជួយបើកទ្វារមើលក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ លើសាកសពផងដែរ៕
https://youtu.be/0MNtgw20leo

មតិយោបល់