ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការទាំងព្រលឹម ឃាត់ខ្លួនជនជាតិវៀតណាមចំនួន២០នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនិងកម្លាំងការិយាល័យគ្រប់គ្រងជនបរទេសនគរបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅតាមបណ្តាផ្ទះជួល ស្ថិតនៅភូមិកណ្តាល ក្រុម៤ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ជាលទ្ធផល សមត្ថកិច្ចពិនិត្យរកឃើញជនបរទេសសរុបចំនួន២០នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ ដែលសុទ្ធសឹងជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលត្រួតពិនិត្យរកឃើញកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន ចំពោះជនបរទេសទាំង២០នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់