ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួនជាប់នឹងអាវ នៅលើដើមស្វាយ កាលពីវេលាម៉ោង៥និង ៤៥នាទីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆិល សីហា ហៅខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទើបតែត្រូវរ៉ូវគ្នាជាមួយនឹងប្រពន្ធវិញ និងបានផឹកស៊ីជាមួយមិត្តភក្តិនៅផ្ទះជួល។ លុះដល់វេលាម៉ោង៣រសៀល ជនរងគ្រោះបានទៅដេកលើអង្រឹង និងបានលូកដៃចូលកង្ហារ បណ្តាលឲ្យខូចកង្ហារ ទើបត្រូវម្តាយក្មេកស្តីបន្ទោស ស្រាប់តែក្រោយមកកើតរឿងរ៉ាវឈ្លោះប្រកែកគ្នាកាន់តែខ្លាំង ដោយជនរងគ្រោះបានបោកកង្ហារខូចអស់២ ដោយមានសភាពមិនសូវស្រួល មិត្តភក្តិដែលផឹកស៊ីជាមួយគ្នា បានក៏ព្យាយាមឌុបជនរងគ្រោះចេញ ។ លុះមួយសន្ទុះក្រោយមក ក៏ត្រឡប់មកវិញ ស្រាប់តែជនរងគ្រោះបានរត់ផ្លោះរបង ស្ទុះរត់ឡើងចុងដើមស្វាយ ហើយយកអាវចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់តែម្តង ទោះបីជាពេលរត់នោះមានមិត្តភក្តិដេញតាមឃាត់ក៏ដោយ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ពានថ្ម សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យខណ្ឌ បានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយពេលនេះចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់