ព័ត៌មានជាតិ

មន្រ្ដីការពារព្រំដែនអង្គភាពសឹករងក្រុងប៉ៃលិន ទាញកាំភ្លើងAK៤៧ បាញ់បុរសម្នាក់ ដោយមិនដឹងមូលហេតុ!..

ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃសៅរ៍ ០៩រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ មានករណីប្រើប្រាស់អាវុធមួយកើតឡើង នៅចំណុចអូរតាផៃ ស្ថិតនៅក្បែរប៉ុស្តិ៍ ៦៨ បង្កឡើងដោយឈ្មោះ រ៉ា ភេទប្រុស មុខរបរ ជាមន្រ្ដីយោធាការពារព្រំដែនអង្គភាពសឹករងក្រុងប៉ៃលិនឈរជើង បានយកអាវុធ AK 47 បានបាញ់សំដៅទៅជនរងគ្រោះឈ្មោះ នឿង នាត ភេទប្រុស អាយុ ២៨ឆ្នាំ ទីកន្លែងកំណើតភូមិជ្រឹងខាងលិច ឃុំកូនក្រៀល ស្រុកសំរោង ខេត្ដឧត្ដមានជ័យ បច្ចុប្បន្នរស់នៅក្បែរប៉ុស្ដិ៍ ៦៨ ផ្ទះរបស់លោក សែស ម៉ឹង ភូមិបរ ហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បានបាញលអស់ចំនួន២គ្រាប់ បណ្ដាលឲ្យត្រូវចំសាច់ដុំដៃខាងឆ្វេងក្រោមក្លៀក។

ករណីនេះមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នៅឡើយទេ។

ជនរងគ្រោះត្រូវបានក្រុមអង្គការ HALO ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនបង្កត្រូវបានមេមន្រ្ដីយោធាចាត់ការតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់