ព័ត៌មានសុខភាព

ចាក់ចោលរាល់ថ្ងៃ តែមិនដឹងថាទឹកអង្ករជាឱសថព្យាបាលមុនពូកែលើសគេ

មុន គឺជាលក្ខខណ្ឌនៃស្បែកទូទៅដែលអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ហើយបើទោះបីជាមុន អាចបណ្តោលមកពីកត្តាជាច្រើនក៏ដោយ ប៉ុន្តែភាគច្រើនវាកើតឡើងដោយសារតែការកកស្ទះរន្ធញើស។

តាមពិតមានផលិតផលកម្ចាត់មុន ច្រើនណាស់ដែលមានលក់នៅលើទីផ្សារ តែផលិតផលទាំងនោះពុំសូវមានប្រសិទ្ធភាពនោះទេ ហើយមានផ្ទុកសារធាតុគីមីដែលអាចបង្កឲ្យមានការខូចខាតដល់ស្បែកថែរមទៀត។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែផ្តល់អាទិភាពទៅលើធាតុផ្សំពីធម្មជាតិ ដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីព្យាបាលរោគមុនជំនួសវិញ។

ទន្ទឹមនឹងនេះផងដែរ ទឹកអង្ករ ត្រូវបានគេចាត់ទុកជាធាតុផ្សំធម្មជាតិ ដែលមានសុវត្ថិភាព ហើយពូកែខ្លាំងបំផុតក្នុងការកម្ចាត់មុន។

ធាតុផ្សំ៖

  • ទឹកអង្ករ ២ស្លាបព្រាកាហ្វេ
  • ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.ចាប់ផ្តើមលាយ ធាតុផ្សំទាំងពីរនេះឲ្យក្លាយទៅជាល្បាយតែមួយ។
២.អនុវត្តឲ្យពេញផ្ទៃមុខ ជាពិសេសតំបន់ដែលកើតមុន។
៣.ចុងក្រោយ ត្រូវលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ម្សៅរមៀត និងទឹកអង្ករ អាចជ្រាបចូលទៅក្នុងរន្ធញើសបានយ៉ាងជ្រៅ ដើម្បីធ្វើការសម្អាតភាពកខ្វក់ និងជាតិពុល ដែលបណ្តោលឲ្យកើតមុន។
ទោះជាយ៉ាងណា អ្នកគួរតែសាកល្បងល្បាយនេះនៅលើដៃជាមុនសិន មុននឹងលាបនៅលើផ្ទៃមុខ ព្រោះមនុស្សមួយចំនួនអាចមានបញ្ហាស្បែកប្រតិកម្ម៕

ដកស្រង់ពី៖ soha

មតិយោបល់