ព័ត៌មានជាតិ

ឆក់ទៀតហើយ! បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់របួសធ្ងន់

ភ្នំពេញ: នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង៤និង៣៥នាទីល្ងាច មានករណីឆក់កាបូបពីស្ត្រី២នាក់ កំពុងជិះម៉ូតូ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា ផ្នែកខាងលិច ភូមិសេប៉េសេ សង្កាត់ទឹកថ្លាបានសម្រេច។

ស្ត្រីរងរបួសធ្ងន់ឈ្មោះ អាន ណាវីន អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតរងរបួសស្រាលមិនត្រូវបានស្គាល់ឈ្មោះ ។ សម្ភារ:បាត់បង់ក្នុងកាបូបមានលុយជាង៣០០ដុល្លារ ទូរសព្ទដៃមួយគ្រឿង លិខិតឆ្លងដែន១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២សន្លឹក។

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់២នាក់បានជិះម៉ូតូវិលមកពីផ្សារអូរឫស្សី ឌុបគ្នាពីកើតទៅលិច បើកបរដោយស្ត្រីរងរបួសធ្ងន់ ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅមិនចាំម៉ាកនិងស្លាកលេខ តាមមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូប ដែលស្ពាយដាក់ពីខាងមុខ ពណ៌ប្រផេះ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល២នាក់ បានសម្រេច ហើយជនសង្ស័យគេចខ្លួនបាត់អស់ បន្សល់ទុកតែជនរងគ្រោះ ត្រូវបានសាច់ញាតិឌុបជូនទៅមន្ទីរពេទ្យ រហូតដល់ម៉ោង៨និង៣០នាទីយប់ទើបជនគ្រោះទៅដាក់ពាក្យនៅប៉ុស្តិ៍ទឹកថ្លាដើម្បីឲ្យជួយអន្តរាគមន៏៕

មតិយោបល់