ព័ត៌មានជាតិ

កូនប្រុសលោកគ្រូបង្រៀនម្នាក់លង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់នៅ…

កោះកុង: ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣៥នាទីល្ងាច នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩។
ជនរងគ្រោះ មានឈ្មោះ ប្រាក់ សុភា ភេទប្រុស អាយុ ៨ ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ក្រោយពីទទួលបាលពត៌មាន កម្លាំងនគរបាលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់ជនរងគ្រោះ បានធ្វើការហែលរុករកឃើញ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ដែលមានឪពុកឈ្មោះ ប្រាក់ មុត ជាគ្រូបង្រៀន បាននាំគ្នា មកហែលទឹកស្រះលេង ដែលមានចង្ងាយប្រមាណ ១.២០០ ម៉ែត្រ ពីផ្ទះ ជាមួយក្មេងប្រុសម្នាក់ទៀតឈ្មោះ ខ្លី ហុង អាយុ ៧ឆ្នាំ ។
ក្រោយកើតហេតុក្រោយពីពិនិត្យរួចសពបានប្រគល់ជូន ឪពុកម្តាយជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់