ព័ត៌មានជាតិ

ឌ្រីមសង់ សាកកម្លាំងជាមួយគោយន្តកន្ត្រៃចំពីក្រោយ របួសធ្ងន់ម្នាក់!

ប៉ៃលិន: កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកនឹងគោយន្តកន្ត្រៃចំពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅចំណុចស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ម៉ាន ហ្វាហ្សី ភេទប្រុស អាយុ ៣១ឆ្នាំ (របួសធ្ងន់) រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកអ្នកបើកបរគោយន្តកន្រ្តៃវិញក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចខ្លួនបាត់។

ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់