ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ករណីឆក់…

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី នៅចំណុចក្បែរហាងសាំងតេលា ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ សោម សំបូរ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិកោះនរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងចម្លាក់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ហរ ពិសេស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ វ៉ាត ហឿង ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មការនីរោងចក្រ។

វត្ថុតាងចាប់យក៖
ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-6251 (ជារបស់ជនសង្ស័យ) និងកាបូបស្ពាយ ពណ៌លឿងចំនួន១ (ខាងក្នុងមានប្រាក់ចំនួន ៣០ដុល្លារ ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់