តើលោកអ្នកកំពុងតែមានបញ្ហាក្លិនជើងអាក្រក់ខ្លាំងមែនទេ? តើអ្នកធុញនឹងការហិតក្លិនដែលជះចេញពីស្រោមជើងរាល់ថ្ងៃមែនទេ? ថ្វីបើក្លិនអាក្រក់មិនគំរាមកំហែងដល់ជីវិតរបស់អ្នកក៏ដោយ ប៉ុន្តែវាអាចបង្កឲ្យរំខាន់ដល់អ្នក ព្រមទាំងមនុស្សគ្រប់គ្នាដែលនៅជុំវិញ។
ប្រសិនបើអ្នកកំពុងតែជួបបញ្ហាបែបនេះមែន គួរតែប្រើប្រាស់ខ្ទឹមស ព្រោះវាមានផ្ទុកសារធាតុសំខាន់ម្យ៉ាងដែលហៅថា Allicin ត្រូវបានគេចាត់ទុកជាថ្នាំអង់ទីប៊ីយោទិក ដ៏មានឥទ្ធិពលក្នុងការរារាំងបាក់តេរី មិនឲ្យបង្កក្លិនស្អុយឡើយ។
ក្នុងការអនុវត្តគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
១.យកខ្ទឹមស ៤ទៅ៥កំពឹស បកសំបកចេញ រួចដំបំបែកឲ្យម៉ត់។
២.ដាក់ក្នុងទឹកក្តៅឧណ្ឌៗប្រហែលជា ២លីត្រ។
៣.បន្ទាប់មកត្រាំជើងរបស់អ្នកប្រហែលជា ២០ ទៅ៣០នាទី។
៤.ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ២ដង ដើម្បីព្យាបាល និងការពារកុំឲ្យមានបញ្ហាធំក្លិនជើង៕
ដកស្រង់ពី៖ soha
មតិយោបល់