កំពង់ធំៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពីខឹងនឹងម្តាយស្តីបន្ទោស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រេន ឃំុសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ រ៉ាន សៅ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានប្រើលួសហ្វ្រាំងកង់ ចងភ្ជាប់នឹងដំបូលរោងស្លាប់ ដោយសារតែខឹងនឹងម្តាយបន្ទោស។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់