ព័ត៌មានជាតិ

Update: ករណីបាញ់សម្លាប់ប្រពន្ធរួចបាញ់ សម្លាប់ខ្លួនតាមក្រោយសង្ស័យភ្លើងប្រច័ណ្ឌ (មានវីដេអូ)

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ ថ្ងៃទី17 ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចភូមិព្រៃបឹងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។មានករណីបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងមួយលើក បណ្តាលឲ្យស្លាប់ទាំងពីរនាក់។

ទាំងប្តី ទាំងប្រពន្ធដែលស្លាប់ក្នុងហេតុការណ៍នោះ រួមមានទី1-ឈ្មោះប្រាក់ សុភក្ត្រា ភេទស្រីអាយុ34ឆ្នាំមុខរបរបើកវីងយីហោប្រជាប្រិយ ត្រូវជាប្រពន្ធ។
ទី2-ឈ្មោះលី អៀងសៅ ភេទប្រុសអាយុ50ឆ្នាំមុខរបរមន្ត្រីរដ្ធបាលព្រៃឈើ។
ស្លាប់ក្នុងបន្ទប់ទឹកទាំង2នាក់។

ចំពោះករណីនេះមិនទាន់ដឹងថាបណ្តាលមកពីរឿងអ្វីនៅឡើយទេពីព្រោះក្នុងផ្ទះ
មានតែជនរងគ្រោះ2នាក់ប្តីប្រពន្ធកូន2នាក់និងឈ្នួលម្នាក់។ប៉ុន្តែសង្ស័យថាជារឿងប្រចន្ទ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យនៅចំណុច៕

មតិយោបល់