ខេត្តបន្ទាយមានជ័យ៖ ឈើគ្រញូង៣៥ដុំរួមទាំងកម្មករលីសែង៦នាក់ ត្រូវបានកំលាំងនគរបាលការពារព្រំដែនលេខ៨០៧បង្ក្រាបចាប់បាននិងឃាត់នៅរសៀលម៉ោង១.៣០នាទីថ្ងៃទី១៣សីហា២០១៤នៅក្បែរព្រំដែននៅខាងជើងបង្គោលលេខ២៧ចំណុចអូរតាទ្រីស្ថិតភូមិដងរ៉ែក ឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី សំ ជិត ស្នងការរងនៃស្នងការដ្ឋាននគរបាលេខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារព្រំដែន ប្រាប់ថា: ដោយមានការណែនាំពីលោកប្រធានក្រុមប្រឹក្សាខេត្តគណះអភិបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានដាក់វិធានយ៉ាងតឹងរឹង ហើយមេបញ្ជាការវរៈសេនាតូចនគបាលការពារព្រំដែនគោកក្នុងភូមិសាស្ដ្រខេត្ត វរៈសេនាតូចនគបាលការពារព្រំដែន
គោកលេខ៨០៧ បានដឹកនាំកំលាំងចេញល្បាតតាមបន្ទាត់ព្រំដែនប្រទះឃើញឈ្មួញនាំចូលឈើគ្រញូងពីប្រទេសថៃចំនួន៣៥ដុំ និងឃាត់បានកម្មករស៊ីឈ្នួលលីសែងចំនួន៧៦នាក់ឈ្មួញគេចខ្លួនកំពុងស្រាវជ្រាវមុខសញ្ញាចាប់ខ្លួន។ លោកឧត្ដមសេនីយ៍ត្រី សំ ជិត បានបន្តថាចំពោះឈើគ្រញូងចំនួន៣៥ដុំនិងកម្មករចំនួន៦នាក់ត្រូវបាននាំយកទៅរក្សាទុក ទីបញ្ជាការវរះសេនាតូចនគបាលការពារព្រំដែនគោកលេខ៨០៧ដើម្បីបញ្ជូនទៅខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់