ព័ត៌មានជាតិ

Microsoft នៅតែ​មាន​ស្លាក​យីហោ​ល្បី​បំផុត​ទី​ប្រាំ​ក្នុង​ពិភពលោក តែ​នៅ​ក្រោម Apple និង Google

បើ​យោង​តាម​គេហទំព័រ Softpedai ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ឆ្នាំ​២០១៣ នេះ​ឲ្យដឹងថា ក្រុមហ៊ុន Microsoft បានប្រកាស​ផលិតផល​ថ្មី​ពីរ​ប្រភេទ​នៅក្នុង​រយៈពេល ១២ ខែ​ចុងក្រោយ​នេះ គឺ​ឧបករណ៍ Tablet និង Windows 8 ប៉ុន្តែ​ឥឡូវ​ក្រុមហ៊ុន​នេះ​មានតម្លៃ​ច្រើនជាង​មុន​។​
Microsoft
​យ៉ាង​ហា​ចណាស់​អ្វី​ដែល​បាន​សិក្សា​ថ្មី​ទៅលើ​ស្លាក​យីហោ​របស់​ក្រុមហ៊ុន​ល្បីៗ ដូចជា​ក្រុមហ៊ុន Apple នៅតែ​មាន​ស្លាក​យី​យោ​ដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក បន្ទាប់​មក​ក្រុមហ៊ុន Google, Cocacola, និង​ក្រុមហ៊ុន IBM ។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Microsoft បាន​ត្រឹម​ជាប់​ចំណាក់​ថ្នាក់​លេខ​ប្រាំ​នៅក្នុង​បញ្ជី​ប៉ុណ្ណោះ ជាមួយ​នឹង​ការស្រាវជ្រាវ​បាន​អះអាង​ថា​ក្រុមហ៊ុន​ផ្នែក Software យក្ស​មួយ​នេះ​មាន​តម្លៃ ៥៩,៥ លាន​ដុល្លារ​។​

​ចំណែកឯ​ដំណឹង​ល្អ​នោះ​គឺ​ក្រុមហ៊ុន Microsoft នៅតែ​នាំមុខ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដូចជា ក្រុមហ៊ុន Samsung ក្រុមហ៊ុន Intel, Oracle, ក្រុមហ៊ុន Amazon និង eBay ដែល​ក្រុមហ៊ុន​ទាំងនេះ គឺ​មាន​តម្លៃ​ជា​តិចជាង​ក្រុមហ៊ុន Microsoft ៕​

មតិយោបល់