ព័ត៌មានកីឡា

Lionel Messi ស៊ុតគ្រាប់ទី ១០០ទម្លាក់ក្រុមតោខៀវ Chelsea

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ពិតជាមិនធ្វើឲ្យក្លិបយក្សអេស្ប៉ាញ Barcelona ខកបំណងឡើយ ដោយកីឡាកររូបនេះ បានដើរតួយ៉ាងសំខាន់​ក្នុងជំនួបទម្លាក់ក្រុមតោខៀវ Chelsea យប់មិញនេះ។

ក្រុម Barcelona បានកែប្រែប្រវត្តិសាស្ត្រ ឆ្លងមិនផុតក្រុមតោខៀវ Chelsea បាន​សម្រេចហើយ​ ក្រោយពីបានបំបាក់ក្រុមអង់គ្លេសមួយនេះ មិនឲ្យតដៃបានក្នុង​លទ្ធផល ៣-០ យប់មិញនេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធកំពូល Lionel Messi ធ្វើ​បានយ៉ាងល្អ ក្នុងការប្រកួតនេះ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ និងបញ្ជូន​បាល់ឲ្យមិត្តរួមក្រុមទាត់បាន១គ្រាប់ទៀត។ ២គ្រាប់របស់ Messi រកបាននៅនាទីទី ៣ និងនាទីទី៦៣ ខណ:១គ្រាប់ទៀតរកបានដោយ ការស៊ុតរបស់កីឡាករ Ousmane Dembele នៅនាទីទី ២០។ យ៉ាងណាវិញ ២គ្រាប់របស់ Lionel Messi យប់មិញនេះ បានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះ អាចស៊ុតបាន ១០០គ្រាប់ហើយ នៅក្របខ័ណ្ឌ Champion League ដោយឈរលំដាប់ទី២ បន្ទាប់ពី Cristiano Ronaldo ដែលស៊ុតបានច្រើនជាងនេះ។

ដូច្នេះហើយ ក្រុម Barcelona បានទម្លាក់ក្រុមតោខៀវ Chelsea ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដោយ​លទ្ធផលសរុបទាំង២ ជើង ៤-១ បន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត។

https://www.youtube.com/watch?v=YnBzaRw2tTw

មតិយោបល់