ព័ត៌មានសុខភាព

គួរធ្វើម៉េចនៅពេលមានបញ្ហាទល់លាមកនោះ?

បរទេសៈ ទល់លាមកជាបញ្ហាទូទៅមួយ ដែលមនុស្សគ្រប់គ្នាតែប្រឈមជាញឹកញាប់ ដោយសារពោះវៀនពិបាកធ្វើចលនា។ កត្តាជាច្រើន ដែលធ្វើឲ្យកើតមានបញ្ហាទល់លាមក ដូចជាជំងឺប្រព័ន្ធរំលាយអាហារ ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ និងរបបអាហារនៅមានកម្រិតទាប ដែលមិនមានជាតិសរសៃគ្រប់គ្រាន់ ក៏អាចជាមូលហេតុបង្កឲ្យកើតបញ្ហានេះ ផងដែរ។ប្រសិនបើអ្នកកំពុងជួបបញ្ហានេះ យើងសូមធ្វើការណែនាំជូននូវអាហារមួយចំនួន ដែលញ៉ាំទៅអាចជួយបន្ថយការទល់លាមកបាន។

១. សណ្តែក
ជាអាហារសម្បូរជាតិសរសៃ ដោយគ្រាន់តែផឹកទឹកសណ្ដែកមួយពែង អាចជួយរក្សាការផ្លាស់ប្តូរចលនាអាហារពោះវៀន និងជួយឲ្យការបន្ទោបង់បានស្រួល។

២. ផ្លែគីវី
មានផ្ទុកនូវជាតិសរសៃ វីតាមីន និងសារធាតុបំប៉នច្រើន ដែលមានសារៈសំខាន់ណាស់ សម្រាប់ធ្វើឲ្យរាងកាយ និងពោះវៀនរបស់អ្នក មានសុខភាពល្អ។

៣. ដំឡូងផ្អែម
ជាប្រភពនៃជាតិសរសៃ ដែលបរិភោគវាទៅ អាចជួយកែខៃបញ្ហាទល់លាមកបាន។

៤. ពោតលីង
ត្រូវបានគេចាត់ទុកថា ជាអាហារសម្រន់ដ៏ល្អបំផុត សម្បូរដោយជាតិសរសៃខ្ពស់ ដែលវាអាចជួយព្យាបាលបញ្ហាទល់លាមក យ៉ាងមានប្រសិទ្ធភាព។

៥. គ្រាប់ធញ្ញជាតិ
ជាអាហារមានជាតិសរសៃច្រើន ដែលញុាំវាទៅ អាចជួយកាត់បន្ថយការទល់លាមកបាន។

៦. ផ្លែ Berries
ជាទូទៅផ្លែ raspberries, blackberries, blueberries និងផ្លែស្ត្របឺរី មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាហារសម្រន់ សម្បូរដោយជាតិសរសៃច្រើនផងដែរ៕

មតិយោបល់