ភ្នំពេញៈ យុវជនជាជាងដែកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីតខ្សែភ្លើងឆក់ត្រី រអិលជើងធ្លាក់ចូលប្រឡាយឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២នឹង១៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ចំណុចដីឡូដ៍គ្មានលេខ ផ្លូវលំក្រុមទី១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហៀង សំរ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនររងគ្រោះនិងបក្ខពួក២នាក់បានតខ្សែភ្លើងពីកន្លែងស្នាក់នៅទៅកន្លែងកើតហេតុ(ប្រហែល៣០ម៉ែត្រ) ដើម្បីឆក់ត្រី ពេលកំពុងដាក់ឆក់ត្រីក៏រអិលជើងធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យឆក់ខ្លួងឯងស្លាប់ ហើយ២នាក់ដែលនៅខាងលើគោកក៏បានរត់ទៅដកឌុយចេញហើយក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
ចំពោះមុខជំនាញខណ្ឌប៉ុស្តិ៍បានសហការជាមួយវជ្ជបណ្ឌិតតុលាការ និងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានពិនត្យសាកសព បញ្ជាក់ថា ពិតបានឆក់ចរន្តអគិ្គសនីស្លាប់ប្រាកដមែន រួចប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកបារាយ៍ ខេត្តកំពង់ធំ៕
មតិយោបល់