ព័ត៌មានកីឡា

Luis Suarez ​ភូត​ប្រពន្ធ​រឿង​ដែល​ខាំ​កីឡាករ Giorgio Chiellini

ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​និយាយ​កុហក​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ​ចំពោះ​រឿង​ដែល​ខ្លួន​ខាំ​ខ្សែ​ការពារ Giorgio Chiellini ​កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup 2014 ។

Suarez ​ត្រូវ​រង​ពិន័យ​៤​ខែ​សម្រាប់​ការ​ខាំ​ខ្សែ​ការពារ Chiellini ​កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup 2014 ។ ​ដោយ​កាល​ពី​គ្រា​នោះ ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​មិន​បាន​និយាយ​ពាក្យ​ពិត​ជា​ប្រពន្ធ​របស់​ខ្លួន​ឡើយ ដោយ​ខ្លួន​ខ្លាច​ប្រពន្ធ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ពិន័យ​ទាំង​នេះ។

“វា​គឺ​ជា​រឿង​ឈឺ​ចាប់​ណាស់ ​កូន​ៗ​របស់​ខ្ញុំ​តែងតែ​សួរ​រឿង​នេះ ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ចូល​លេង​បាន។ ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ណាស់ ព្រោះ​វា​គឺ​ជា​រឿង​មួយ​ដែល​មិន​សម​កើត​ឡើង។ ខ្ញុំ​បាន​កុហក​ប្រពន្ធ​ខ្លួន​ឯង ​ព្រោះ​នាង​បាន​សួរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​បដិសេធ​ចំពោះ​រឿង​នោះ។ ខ្ញុំ​មិន​ចង់​ឱ្យ​នាង​ពិបាក​ចិត្ត​ទេ”។ សម្ដី​របស់​ Suarez ។

ចំពោះ​រឿង​ខាំ​គេ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ពិន័យ​រហូត​ដល់​៤​ខែ​ឯ​ណោះ​ពី​បាល់ទាត់ ​ហើយ​ចំពោះ​ជម្រើស​ជាតិ​វិញ​ពិន័យ​មិន​ឱ្យ​ចូល​លេង​ចំនួន​៩​ប្រកួត​ផង​ដែរ៕

 

មតិយោបល់