ភ្នំពេញៈ របាំងថ្មចែកទ្រូងផ្លូវ៧កង់ត្រូវបានបុរសស្រវឹងម្នាក់បើករថយន្តម៉ាកTUNDRA ទៅបុកបណ្តាលឲ្យបាក់ខ្ទេចនៅតាមផ្លូវ២១៧ កាលពីម៉ោង១២:០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
ព័ត៌មានពីកន្លែកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញបុរសស្រវឹងម្នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពញ2J-2233 តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកល់ចំណុចកើតហេតុ ដោយសារអ្នកបើកស្ថិតក្នុងស្ថានភាពស្រវឹង មិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យរថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៧កង់ និងធ្វើឲ្យរថយន្តរងការខូចខាតផ្នែខាងមុខ តែក្នុងហេតុការណ៍គ្រោះថ្នាក់នោះមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ។
ក្រោយកើតហេតុរថយន្ត និងអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់