កណ្ដាលៈ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ មីនា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង នៅលើផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករទឹកកក មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DH-2039 ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមា វត្តកោះទៀវ នៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ហើយជនរងគ្រោះជិះម៉ូតូចេញពីវត្តត្រឡប់ទៅផ្ទះវិញ។ លុះដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ស្រាប់តែមានជនសង្ស័យ មិនស្គាល់មុខ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកញ្ចឹង.ក ពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់