ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្កើតស្មាតហ្វូន Galaxy S4 Mini ប៉ុន្តែក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ។
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា Galaxy S4 Mini ពិតជាមានមែន។
យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Samsung បានឲ្យដឹងថា Galaxy S4 Mini មានអង្គប្រតិបត្តិ 1.6 GHz dual-core CPU អេក្រង់ប្រភេទ Super AMOLED qHD ទំហំ 4.3 អ៊ីង និងប្រើប្រាស់ Android 4.2 ព្រមទាំងមានកាមេរ៉ាទំហំ ៨មេហ្គាភិចសែល៕
ព័ត៌មានជាតិ
មតិយោបល់