ព័ត៌មានជាតិ

គ្រាំចិត្តហ្មង! ទិញម៉ូតូសង់០១៨បាន២ថ្ងៃ​ ត្រូវរថយន្តបែន កិនខ្ទេចជាប់ខាងក្រោមរថយន្ត!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរ ថយន្តហ៊ីយ៉ាន់ដាយបែនដឹកកម្ទេចថ្ម អងឌឺ មួយគ្រឿង បានបុកពីក្រោយម៉ូតូសង់០១៨ ដែលជិះឌុបគ្នា៣នាក់ ទើបនឹងទិញបាន២ថ្ងៃ បណ្តាលឲ្យដួលនិងកិនជាប់ម៉ូតូនៅកង់ខាងមុខចំហៀងខាងស្តាំនៃរថយន្ត គាបទាំងអ្នកបើកបរម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំ កាលពីវេលាម៉ោង១១និង៣០នាទី​ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១៧ ភូមិរលួស ជើងឯក ខណ្ឌដង្កោ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូរបស់គាត់ ទើបតែទិញបាន២ថ្ងៃតែប៉ុណ្ណោះ ហើយបានជិះម៉ូតូចេញពីផ្ទះមកយកប្រពន្ធនិងសាច់ញាតិ២នាក់ទៀត ដែលចេញពីធ្វើការរោងចក្រមកហូបបាយនៅផ្ទះ ត្រឡប់មកវិញ ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកកម្ទេចថ្ម អងឌឺ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-9009 បានបើកស្របគ្នាពីត្បូងទៅជើង បុកពីក្រោយ បណ្តាលឲ្យដួលខ្ទាតស្ត្រីដែលជាប្រពន្ធនិងសាច់ញាតិចេញពីលើម៉ូតូរងរបួសស្រាល។ ចំណែកបុរសជាប្តីដែលជាអ្នកបើកម៉ូតូត្រូវបានរថយន្តបង្ក កិនជាប់កង់ខាងមុខចំហៀងខាងស្តាំ បណ្តាលឲ្យគាបជនរងគ្រោះជាប់ជាមួយម៉ូតូ រងរបួសធ្ងន់ និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្នុងករណីនេះ ភាគីខាងរថយន្តបង្កអះអាងថា គាត់មិនបានបើករថយន្តបុកម៉ូតូជនរងគ្រោះទេ គឺម៉ូតូជនរងគ្រោះជិះទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងទៀត រួចខ្ទាតចូលរថយន្តរបស់គាត់ដោយខ្លួនឯង ។ តែខាងជនរងគ្រោះវិញ នៅតែបន្តអះអាងថា ខាងរថយន្តបង្ក ជាអ្នកបើករថយន្តបុកពួកគាត់ពីក្រោយដដែល៕

មតិយោបល់