ព័ត៌មានជាតិ

រថយន្តStarex ២គ្រឿងពន្លះគ្នា ​ក្រឡាប់ផ្ងារជើង!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវសេរីភាព ជិតមន្ទីរទេសចរណ៍(ផ្លូវបំបែកជាបួន) សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រថយន្តបង្ក ម៉ាកHYUNDAI Starex ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-7591 បើកបរដោយឈ្មោះ កែវ វិរ: ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនជាតិចិន ចេញពីកន្លែងធ្វើការ បើកបរពីផ្លូវកោះទន្សាយ ទៅ មហោស្រពចាស់ លុះមកដល់ចំណុចកើតហេតុក៏បានបុកពីចំហៀងរថយន្តមួយគ្រឿងទៀត ម៉ាក HYUNDAI Starex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-0341 បើកបរដោយឈ្មោះ ឆេង លីហាន ភេទប្រុស អាយុ២៣ឆ្នាំ បណ្តាលឲ្យក្រឡាប់តែម្ដង។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់