ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ខឹងឪពុកលែងឲ្យចូលផ្ទះ រត់ទៅចង.កសម្លាប់ខ្លួន..

ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ព្រោះតែខឹងឪពុកលែងឲ្យចូលផ្ទះ។

ករណីនេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ភូមិព្រះអណ្ដូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យន ព្រិច ភេទប្រុស អាយុ២៣ឆ្នាំ បានយកក្រម៉ា ទៅចង.កនឹងដើមព្រីងខាងក្រោយផ្ទះចម្ងាយ ១៥ ម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់