ព័ត៌មានជាតិ

សមត្ថកិច្ច រកឃើញនំប្រអប់ក្មេង ទឹកប្រេងខ្យង ត្រីខកំប៉ុង ទឹកត្រីបង្កងថៃហួសកាលបរិច្ឆេទ នៅតាមម៉ាតក្នុងក្រុងសេរីសោភណ្ឌ!

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ រួមសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយប្រកាស ស្តីពី ការកែសំរួលប្រកាសលេខ០៤៧ MOC/SM ២០១៣ ស្តីពីការបិទស្លាកថ្លៃ លើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ តាម ម៉ាតលក់ទំនិញចំនួន ៤ ដែលស្ថិតក្នុងក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បន្ទាប់មក បានចុះត្រួតពិនិត្យ ក្នុងម៉ាត និងបានដកហូតទំនិញ ដែលហួសកាល​មួយចំនួន ដូចជា នំប្រអប់ក្មេង
ចំនួន ៤៦កញ្ចប់ ទឹកប្រេងខ្យងចំនួន ៩ដប
ត្រីខកំប៉ុង ៨កំប៉ុង ផ្សិតកំប៉ុង ៨កំប៉ុង ទឹកត្រីបង្កងថៃ ២៦ដប ទឹកជ្រលក់សៀង ៣ដប ឡេលាបស្បែក គ្មានស្លាកសញ្ញា តូចនិងធំ ចំនួន ៥៩ដប៕

មតិយោបល់