ព័ត៌មានជាតិ

រថយន្តតាក់ស៊ីក្រហមបើកលឿន ហោះទៅថើបក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចមុខ!..

​ភ្នំពេញ: រថយន្តតាក់ស៊ីក្រហមមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរួញមួយកំណាត់មុខម្ចាស់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយនបង្កតាក់ស៊ីក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2U-4287 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកក្បាលនាពុះចែកទ្រូវផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករួញមួយកំណាត់មុខទៅមុខលែងរួច។ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុនជាមួយគ្នាយករថយន្តមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជនផងដេរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងមកស្ទុចយករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់