ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាប្រើសារធាតុញៀន២នាក់ ធ្វើសកម្មភាពលួចបូមប្រេងពីគ្រឿងចក្រ នៅខាងក្រោយឡឥដ្ឋពន្លឺព្រះអាទិត្យ២

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីអំពើលួច (ប្រេងម៉ាស៊ូត) ចំណុចឡឥដ្ឋពន្លឺព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)៖ ១.ឈ្មោះ រ៉េន បូរិន ហៅដំរី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅសព្វថ្ងៃ ភូមិព្រៃច្រាំង ឃុំពាមរោរ៍ ស្រុកពារាំង ខេត្តព្រៃវែង ។ ២.ឈ្មោះ ស្រុង ស្រាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋមានទីលំនៅសព្វថ្ងៃ ស្នាក់នៅឡឥដ្ឋកងចក្រភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាកហុងដាគុបជ្រុងC90 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ក៣៣០៣. ភព១ ចំនួន០១គ្រឿង ។
២.កាដុងជរ័ពណ៌ទឹកប៊ិចចំនួន០១ ។ ៣.ទុយយោជ័រចំនួន០១ខ្សែប្រវែង៣ម៉ែត្រ ។

កន្លងមកជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ដើរធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយ ។

នៅថ្ងៃទី១៦.០៨.២០២២ វេលាម៉ោង០០និង៣០នាទី ជនសង្ស័យឈ្មោះ រ៉េន បូរិន ហៅដំរី បានទៅធ្វើសកម្មភាព លួចបូមប្រេងពីគ្រឿងចក្រ (អិច) របស់ជនរងគ្រោះនៅចំណុចពំនូកដីក្រោយឡឥដ្ឋពន្លឺព្រះអាទិត្យ២ (កន្លែងកើតហេតុ) ដោយកាត់ខ្សែទុយោប្រេងបង្ហូរបានចំនួន០១កាន រួចយកទៅលាក់ទុកនៅគុម្ពោតព្រៃក្បែរពំនូកដីនោះ ។ ដល់វេលាម៉ោង០៧និង០០នាទីព្រឹក ជនសង្ស័យឈ្មោះ រ៉េន បូរិន បានហៅជនសង្ស័យឈ្មោះ ស្រុង ស្រាយ ឲ្យទៅយកប្រេងដើម្បីយកទៅលក់ ហើយជនសង្ស័យឈ្មោះ ស្រុង ស្រាយ ក៏យកម៉ូតូ ម៉ាកគុបជ្រុងឌុបគ្នាទៅកន្លែងទុកប្រេងម៉ាស៊ូត ។ ពេលទៅដល់ជនសង្ស័យឈ្មោះ រ៉េន បូរិន បានចុះទៅលើកយកប្រេងម៉ាស៊ូត ដែលលួចពីយប់នោះដាក់លើម៉ូតូ ក្នុងពេលនោះក៏ត្រូវជនរងគ្រោះ និងកម្មករផ្សេងទៀត ឃើញដូច្នេះ ក៏នាំគ្នាចាប់ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បន្ទាប់មក ក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍ក៏បានទៅនាំជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចបូមប្រេងម៉ាស៊ូតពីរគ្រឿងចក្រ (អិច) របស់ជនរងគ្រោះពិតប្រាកដមែន ។
ចំពោះជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

ករណីនេះជំនាញប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់