ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូនៅស្រុកបាធាយ អ្នកកាសែតចង់បានព័ត៌មានលម្អិត អធិការឆ្លើយថា កំពុងជាប់ដៃធ្វើរឿងនេះ

កំពង់ចាម: នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិជ្រែក ឃុំ /ស្រុកបាធាយ ខេត្តកំពង់ចាម អធិការនគរបាលស្រុកបាធាយ បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាល។

សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News បានទាក់ទងទៅលោកអធិការនគរបាលស្រុកបាធាយ ដើម្បីចង់បានព័ត៌មានលម្អិត លោកឆ្លើយយ៉ាងខ្លីថា ពិតជាមានរឿងហ្នឹងមែន ហើយកំពុងជាប់ធ្វើការងារមួយនេះ តែមិននិយាយអ្វីទៀតទ្បើយ៕

មតិយោបល់