កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច ។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង ០,០៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកផ្ទៃមេឃនៅតែបន្តអួអាប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ខ្សោយនៅតំបន់មួយចំនួន ៕
ព័ត៌មានជាតិ
មតិយោបល់