ព័ត៌មានជាតិ

តុកស៊ិចនឹងភ្លើងប្រចណ្ឌប្រពន្ធចុង ផឹកឡើងស្រវឹង ទាញកាំបិតកាប់បុរសម្នាក់របួសធ្ងន់!

​ក្រចេះ: នៅថ្ងៃ សៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល ចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណី ហិង្សាដោយ ចេតនា មួយកើតទ្បើងបង្កដោយជនសង្ស័យឈ្មោះ ប្រាក់យ៉ាន ធីតា ហៅប៉យ ភេទប្រុស អាយុ៥២ឆ្នាំ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្វើសកម្មភាពយកពូថៅដងឈើ កាប់ទៅលើជនរងគ្រោះឈ្មោះ សាយ វ៉ាត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនីផ្នែកខាងឆ្វេង(របួសធ្ងន់ )ហើយ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។

បន្ទាប់មកកម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍និងប្រជាការពារបានឃាត់ជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាន ជនសង្ស័យបានឆ្លើយសារភាពថាដោយ មានភាពប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធចុង ណាមួយខ្លួនបានផឹកស្រាសអស់ជាច្រើនលីត្រហើយ មានចិត្តខឹងជាមួយជនរងគ្រោះជាខ្លាំង បានដើរទៅយកពូថៅទៅកាប់ជនរងគ្រោះចំពីក្រោយមួយពូថៅ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខទៅហ្នឹងដី។

បច្ចុប្បន្នក្រោយពីការសួរនាំរួចជន សង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្តចាត់ការ បន្តតាមនីតិវិធី៕

មតិយោបល់