ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់ ចូលព្រៃកាត់ឈើ ត្រូវឈើដួលរលំសង្កត់ស្លាប់

ស្ទឹងត្រែង: នារសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅម៉ោងប្រហែល១០ មានករណីបុរសម្នាក់បានទៅកាត់ឈើអារក្នុងព្រៃឆ្ងាយពី ភូមិប្រហែលជា៣០គីឡូម៉ែត្រ ត្រូវបានឈើដួលរលំសង្កត់បណ្តាលឲ្យស្លាប់ ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ អ៊ំ ធិន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិកាំងដី ស សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ចំពោះករណីនេះ សមត្ថកិច្ច ជំនាញបច្ចេកទេសយើងបានកសាងសំណុំរឿងតាមនិតិវិធីទុក។ តាមការសន្និដ្ឋាននិងអង្កេតជាក់ស្តែង មូលហេតុនៃការស្លាប់នេះមិនពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ។ ចំណែកសាកសព បានបងប្អូនសាច់ញាតិបញ្ជូនមកធ្វើបុណ្យនៅភូមិកាំងដីសតាមប្រពៃណី៕

មតិយោបល់