ព័ត៌មានជាតិ

បើកគោយន្តមកឈប់លើទ្រូងផ្លូវ ត្រូវម៉ូតូសង់បើកលឿនបុកទាំងកំរោល ស្លាប់ម្នាក់យ៉ាងរន្ធត់!

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងគោយន្តកន្ត្រៃមួយគ្រឿង បានបើកមកឈប់លើទ្រូងផ្លូវ ត្រង់ចំណុចផ្លូវកោង ត្រូវម៉ូតូសង់ ជិះដោយបុរសម្នាក់ ក្នុងល្បឿនលឿន បុកពេញទំហឹង ស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦ (ចំណុចផ្លូវកោង វាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីនេះកើតឡើង ខណៈដែលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-9395 អ្នកបើកបរដោយ ឈ្មោះ អុិន ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ សង្កាត់ កើតហេតុខាងលើ ក្នុងល្បឿនលឿន បានជ្រុលមកបុកនឹងគោយន្ដកន្ត្រៃយ (ដឹកដើមឈើ) ដែលឈប់លើទ្រូងផ្លូវ ត្រង់ចំណុចផ្លូវកោង មិនមានភ្លើងបំភ្លឺ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់