ភ្នំពេញៈ ក្រុមគ្រួសារមួយបានសម្ដែងក្ដីរំភើបស្ទើរមិនចង់ជឿ បន្ទាប់ពីដឹងថា បានក្លាយជាអ្នកមានក្នុងមួយប៉ប្រិចភ្នែកក្រោយទទួលដំណឹងថា បានឈ្នះលុយសុទ្ធចំនួន៧ម៉ឺនដុល្លារអាមេរិក ហើយក្រុមហ៊ុនហៅមកទទួលរង្វាន់នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។ យ៉ាងណាមិញ មេគ្រួសារមួយនេះ បានបញ្ជាក់ថា លោកបានចំណាយលុយចំនួន១៥សេនដុល្លារ ទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដផ្សងសំណាង។
លោក លាត រ៉ាត់ មានរបររកស៊ីជួសជុលម៉ាស៊ីនត្រជាក់ នៅគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ដែលមានសំណាងឈ្នះលុយសុទ្ធចំនួន៧ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត បានអះអាងថា លោកបានចំណាយពេលជិត១មួយខែ ក្នុងការផ្សងសំណាងដើម្បីឈ្នះបានរង្វាន់ដ៏សន្ធឹកសន្ធាប់នៅពេលនេះ។ ប៉ុន្តែលោកថា ក្នុងសប្ដាហ៍ទី៣ នៃខែសីហា ពោល គឺថ្ងៃទី១៧ ខែនេះ លោកបានចំណាយលុយតែ១៥សេន ទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ដើម្បីបានលេខកូដសំណាងមួយ។ នៅថ្ងៃដដែលនោះ ក៏មានអតិថិជនរបស់សែលកាត ទូរស័ព្ទប្រាប់ថា លោកឈ្នះទឹកប្រាក់៧ម៉ឺនដុល្លារ ប៉ុន្តែលោកមិនជឿ លុះខាងបុគ្គលិកក្រុមហ៊ុនទូរស័ព្ទប្រាប់ ទើបដឹងខ្លួនបានឈ្នះលុយសុទ្ធពិតប្រាកដ។
“និយាយត្រង់ទៅអត់ដឹង! យកកូនស្រីទៅពេទ្យ អតិថិជនគេអបអរគេតេប្រាប់… ដំបូងចង់ខឹងគេទៀតហ្អា គេមើលឃើញតាមហ្វេសប៊ុកគេតេប្រាប់ ស្មានថា គេបោកប្រាស់! ដល់ពេលឆែកហ្វេសប៊ុកឃើញខ្លួនឯងទៅ ផ្អើលគេពេញភូមិ ស្រែកឡើងផ្អើលគេ”។ ភរិយាលោក លាត រ៉ាត់ បញ្ជាក់បន្ថែម។ យ៉ាងណាមិញ មេគ្រួសារមួយនេះ បញ្ជាក់ថា ខ្លួនបានក្លាយជាអ្នកមានក្នុងមួយប៉ប្រិចភ្នែកដោយសារសែលកាត ហើយលោកមានបំណងយកលុយទាំងនេះទិញផ្ទះមួយល្វែងនៅរាជធានីភ្នំពេញ និងទុកខ្លះសម្រាប់ពង្រីកមុខរបររកស៊ីបន្ថែមទៀត។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕








មតិយោបល់